ស្របពេលអាកាសធាតុកំពុងកើនឡើងកម្ដៅបណ្ដាលឱ្យមនុស្សជាច្រើនកង្វះនូវជាតិទឹកទើបជាហេតុនាំឱ្យពួកគាត់ងាយប្រឈមនឹងការអាការៈក្ដៅក្នុងនិងហេវហត់អស់កម្លាំងជាខ្លាំង។អត្ថប្រយោជន៍៤យ៉ាងនៃការបរិភោគត្រឡាចរួមមាន៖
១. ជួយដល់ការរំលាយអាហារ
ក្នុងត្រឡាចជួយដល់ការំលាយរបស់អ្នកយ៉ាងល្អ។វាមានការឡូរីទាបប៉ុន្ដែមានផ្ទុកសារធាតុចិញ្ចឹមនិងជាតិសរសៃច្រើនក្នុងការរំលាយអាហាររបស់អ្នកមិនថែមទាំងប៉ុណ្ណោះវាជួយជួយកម្ពស់រាងកាយឱ្យមានសុខភាពល្អថែមទៀតផង។តាមការសិក្សាស្រាវជ្រាវបានបង្ហាញថានៅក្នុងផ្លែត្រឡាចគឺជាប្រភពនៃជាតិសរសៃដែលជួយឱ្យពោះវៀនរបស់អ្នកក្នុងរំលាយអាហារ និងជួយអ្នកក្នុងការសម្រកទម្ងន់បានទៀតផង
។
២.ជួយបញ្ចុះកម្ដៅក្នុងខ្លួន និងផ្ដល់ជាតិទឹក
បច្ចុប្បន្នស្របពេលមនុស្សមួយចំនួនកង្វះក្នុងការញុំាទឹកទើបបណ្ដាលឱ្យពួកគាត់ងាយប្រឈមនឹងអាការៈក្ដៅក្នុងនិងខ្វះជាតិទឹកច្រើនដូចនេះផ្លែត្រឡាចជាបន្លែដ៏ល្អពិសេសដែលមានធាតុមួយក្នុងការបញ្ចុះកម្ដៅពីក្នុងខ្លួនអ្នកបានយ៉ាងរហ័សហើយជួយបន្ថែមជាតិទឹកដល់អ្នកឡើងវិញ។
៣.ជួយបំពេញថាមពលដល់រាងកាយ
ការញុំាត្រឡាចស្របពេលដែរអ្នកហេវហត់អស់កម្លាំងវាមានអត្ថប្រយោជន៏អ្នកក្នុងការបំពេញថាមពលឡើងវិញ។វាមានផ្ទុកដោយការបូនអ៊ីដ្រាតនិងជាតិស្ករទាបជាសមាសធាតុដ៏ល្អមួយដែលជួយផ្ដល់ឱ្យអ្នកនៅកម្លាំងដែលបានបោះបង់។
៤. ជួយកម្ចាត់ធាតុអាក្រក់ពីក្នុងខ្លួន
វាជួយលុបបំបាត់ចោលនូវកាកសំណល់អាក្រក់ពីរាងកាយតាមរយៈប្រព័ន្ធរំអិលណោក្នុងខ្លួនរបស់អ្នក។ត្រឡាចជួយជម្រុញក្នុងការកម្ចាត់សារធាតុមិនល្អដូចជាសារធាតុពុលដែលនៅកកកុញនៅក្នុងខ្លួនតាមរយៈទឹកនោមនិងញើសរបស់អ្នក។